យុវវ័យភាគច្រើន មុនចូលគេងតែងតែយកទូរសព្ទមកបើក Facebook ឬលេងហ្គេមអ្វីផ្សេងៗ ដើម្បីជាការកម្សាន្ត ហើយពេលពួកគេគេងលក់ ទូរសព្ទនោះនឹងដាក់នៅក្បែរខ្លួនជាមិនខាន។ ចុះបើគេងដាក់ទូរសព្ទក្បែរខ្លួនអីចឹង មានគ្រោះថ្នាក់អ្វីខ្លះទៅ?
លោក Rolly Sullivan អ្នកឯកទេសម្នាក់នៅអាមេរិកបានបកស្រាយចំពោះរឿងខាងលើនេះថា៖ "បច្ចុប្បន្ននរណាក៏ដូចនរណាដែរ តែងតែប្រើទូរសព្ទមុនចូលគេង ប៉ុន្តែពួកគេប្រហែលជាមិនដឹងថារឿងនោះ វាមានគ្រោះថ្នាក់ខ្លាំងនោះទេ។ ការដាក់ទូរសព្ទនៅក្បែរខ្លួនពេលគេង ធ្វើឱ្យយើងមិនអាចគេងលក់ស្កប់ទេ អារម្មណ៍របស់យើងនឹងនៅតែទូរសព្ទនោះ។
ដូច្នេះសរីរាង្គមិនអាចផលិតមេឡានីនបានគ្រប់គ្រាន់ ធ្វើឱ្យសុខភាពចុះខ្សោយម្ដងបន្តិចៗ ដោយមិនដឹងខ្លួន។ ដល់ពេលណាមួយ យើងនឹងអាចឈានដល់កើតជំងឺនានាបាន ហើយអ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺមហារីកតែម្ដង”។
ក្រោយពីពន្យល់ពីផលវិបាកហើយ លោក Rolly ក៏ប្រាប់ពីវិធីប្រើទូរសព្ទកុំឱ្យប៉ះពាល់ដល់សុខភាពផងដែរថា៖ "យើងអាចប្រើទូរសព្ទមុនចូលគេងបាន ប៉ុន្តែបន្ទាប់ពីនោះត្រូវតែបិទវាចោល ហើយដាក់ឱ្យឆ្ងាយពីកន្លែងគេងបន្តិច។ ពេលយើងធ្វើដូច្នេះអារម្មណ៍យើងមិននៅជាប់នឹងទូរសព្ទទៀតទេ ទើបអាចគេងលក់ស្រួលបាន”៕