សទ្ធាក្នុងព្រះពុទ្

Posted By: piseth - Friday, November 22, 2019
ពាក្យថាសទ្ធាមានន័យថាជាបញ្ញាពិចារណារួចហើយសុំជឿ។ព្រះពុទ្ធបរមគ្រូទ្រង់ត្រាស់ថា៖​

- ម្នាលភិក្ខុទាំងឡាយអ្នកចូលចូលមកស្តាប់ តថាគតហើយពិចា រណារួចហើយប្រតិបត្តិឪ្យឃើញថាបានលទ្ធផលហើយសុំអ្នកទាំយឡាយជឿចុះ។អ្នកទាំងឡាយត្រូវយកបញ្ញាមករិះគិតឪ្យបានសព្វគ្រប់ចំពោះពាក្យដែលអ្នកទាំងអស់គ្នាបានស្តាប់បានលឺពីសំណាក់បុគ្គលណាម្នាក់។បើអ្នកទាំងឡាយចេះតែជឿដោយគ្មានការពិចារណានោះ លទ្ធផលនៃការជឿរបស់អ្នកនឹងទៅជាអាសារឥតការជាក់មិនខានឡើយ។​ការដែលអ្នកទាំងឡាយជឿខុសនឹងនាំមកនូវការយល់ខុស ការយល់ខុសនឹងនាំមកនូវការពិចារណាត្រិះរិះគិតក៏ខុសផងដែរ​ការត្រិះរិះខុសនឹងនាំមកនូវការនិយាយខុស​ការនិយាយខុសនឹងនាំមក នូវការធ្វើក៏ខុសដែរ​ការចិញ្ចឹមជីវិតក៏ខុស ​ការព្យាយាមក៏ខុស​ការតាំងចិត្តក៏ខុស​ការធ្វើសមាធិក៏ខុសរហូតដល់ការប្រឹងប្រែរបស់អ្នក ទាំងឡាយក៏ដល់នូវការខាតបង់ពេលវេលានិងធនធានទៀតផង។សទ្ធាក្នុងព្រះពុទ្ធសាសនាមានន័យថាការជឿទៅលើហេតុផលដែលសមរម្យមានតិកតាងច្បាស់លាស់មិនលាក់លៀមបន្លំផ្សំនិងការបោកប្រាស់។តើសទ្ធាយ៉ាងម៉េចដែលចំជាសទ្ធារបស់ព្រះពុទ្ធសាសនា?សទ្ធាក្នុង មាន៤យ៉ាងគឺ៖​

១​.កម្មសទ្ធា​ការជឿទៅលើទង្វើសព្វបែបយ៉ាងរបស់ខ្លួនឯងទាំងខាងផ្លូវកាយផ្លូវវាចានិងផ្លូវចិត្ត។ទោះជាកម្មធ្វើនៅទីកំបាំងឬទីវាលក៏ដោយ តែកម្មទាំងនោះវាចូលទៅជ្រកក្នុងមនោវិញ្ញាណរបស់យើងហើយអាស្រ័យនៅក្នុងខួរក្បាលយើងរហូតដល់អសង្ខ័យជាតិមិនបាត់បង់ទៅណា តាមរូបរាង្គកាយយើងឡើយ។​មានឪកាសកម្មនៅចេញមកឪ្យផលតាមសមគួរនិងទង្វើររបស់ខ្ឡួនដោយគ្មាននណាម្នាក់ប្រគល់ឪ្យឡើយ។ 

២​.វិបាកសទ្ធា​​ការជឿទៅលើលទ្ថផលដែលយើងទទួលបានទោះជាអាក្រក់ល្អ​មានក្រ​ខ្វះខាតក៏យើងមិនមានអាក់អន់ស្រពន់ចិត្តអ្វី ចំពោះអ្នកណាដែរមានឪពុក​ម្តាយ ឬក៏អាទិទេពណាមួយនោះទេអ្វីៗគឺកើតមានកំណើតអំពីខ្លួនឯងទាំងអស់​មានតែការខំព្យាយាម បំពេញការងាររៀនសូត្រនិងសេចក្តីល្អដើម្បីកែឆ្នៃនិងត្រួសត្រាយផ្លូវទៅរកសេចក្តីល្អ។ 


៣​.កម្មសកតាសទ្ធា​គឺកម្មជារបស់ខ្លួនគ្មាននណាចែកឬផ្តល់ឪ្យនោះទេគឺថាខ្លួនយើងអ្នកធ្វើគឺខ្លួនយើងអ្នកទទួល។មាតាបិតាគ្រាន់តែបាន ផ្តល់ឪ្យយើងបានត្រឹមតែរូបកាយ​តែចិត្តវិញ្ញាណវាសនាកម្មផ្សេងៗគឺជាកំណប់ព្រេងដែលយើងបានសន្សំទុកអស់កាលដ៏យូរមកហើយ បូកផ្សំនិងបច្ចុប្បន្នកម្មរបស់យើងផងរួមបញ្ចូលគ្នាចេញជាលទ្ធផលឪ្យយើងឃើញក្នុងពេលឥឡូវនេះ។ 

៤.​តថាគតពោធិសទ្ធ​​ការជឿការត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្កុដត្រៃភពថាជាបុគ្គលឯកជាបរមគ្រូក្នុងលោករកបុគ្គលណាមួយ មកប្រៀបពុំបាន។ ព្រោះដោយសារទ្រង់ត្រាស់សំដែងនូវមគ្គបដិបទាជាផ្លូវឆ្លងចាកលោកទាំង៣គឺ៖

កម្មលោក(លោកដែលជោគ ជាំទៅដោយកម្មគុណ)

៥​.មានរូប​សម្លេង ​ក្លិន​រស ផោតព្វ​និង ធម្មារម្មណ៍)​រូបលោក(លោកដែលជាប់ជំពាក់ដោយរូបមានព្រហ្ម លោកជាដើម)អរូបលោក(សភាពឬទីស្ថានដែលមិនមានរូបសំដៅដល់មនោគតិដែលត្រាចរង្គត់រកទីជំរកគ្មាន អរូបព្រហ្ម)។​ព្រះពុទ្ធបរមគ្រូ ព្រះអង្គបានរកឃើញនូវផ្លូវដ៏ប្រសើរឆ្ពោះទៅដល់ការអស់ទៅនូវកងកិលេសាសវកសព្វបែបយ៉ាងចំពោះព្រះអង្គហើយសំដែងនូវមគ្គធម៌ទាំង ធ្វើឪ្យសត្វលោក១ភាគធំបានរួចចាកទុក្ខនិង១ភាគធំទៀតកំពុងព្យាយាមតាមមគ្គារបស់ព្រះអង្គហើយនិងបានរួចចាកទុក្ខក្នុងពេលបច្ចុប្បន្ន និងអនាគត។ អ្នកប្រាជ្ញពិភពលោកមួយចំនួនធំកំពុងតែស្រាវជ្រាវរាវរកនិងដកពិសោធន៍ចំពោះពុទ្ធដិការដែលជាបរមពុទ្ធោវាទដ៏មានអត្ថន័យ ខ្លឹមសារលក្ខណៈវិទ្យាសាស្រ្តនិយមនិងអត្ថដល់សត្វលោកក្នុងពេលបច្ចុប្បន្ននិងទៅអនាគតយ៉ាងមានប្រសិទ្ធិភាពបំផុតសម្រាប់សន្តិភាព និងស្ថេរភាពក្នុងពិភពលោកយើងទាំងមូលនេះ។ ព្រោះអ្នកស្រវជ្រាវបានពន្យល់និងអត្ថាធិប្បាយថាព្រះពុទ្ធសាសនាមិនដែលមានប្រវត្តិ សង្រ្គាមសំលាប់រង្គាលដោយសារបុព្វហេតុសាសនាឡើយ។ សទ្ធាក្នុងព្រះពុទ្ធសាសនានេះមានបរិយាយវែងឆ្ងាយណាស់ក្នុងគុម្ពីរព្រះត្រៃបិដកតែទីនេះគ្រាន់តែជាចំណែកដ៏សែនតូចមួយប៉ុណ្ណឹង។

About piseth

Organic Theme is officially developed by Templatezy Team. We published High quality Blogger Templates with Awesome Design for blogspot lovers.The very first Blogger Templates Company where you will find Responsive Design Templates.

Copyright © 2015 Ecommerce

Designed by | Distributed By Gooyaabi Templates