អរិយសច្ចៈធម៌៤ យ៉ាងរបស់ព្រះពុទ្ធសាសនា មានដូចជា៖
ក. ទុក្ខអរិយសច្ចៈ គឺជាទុក្ខដែលមានសភាពពិតដែលមនុស្សទាំងអស់ មិនអាចចៀសផុត គ្រាន់តែខុសគ្នាត្រង់អ្នកខ្លះមានទុក្ខតិច អ្នកខ្លះមានទុក្ខច្រើនប៉ុននោះដូចជា៖
- ជាតិទុក្ខ គឺជាទុក្ខព្រោះមានកំណើតគឺមានចាប់តាំងពីនៅក្នុងផ្ទៃម្តាយមកម៉្លេះ ។
- ជរាទុក្ខ គឺទុក្ខព្រោះចាស់ទ្រុឌទ្រោម គ្រាំគ្រា ព្យាធិទុក្ខ គឺទុក្ខព្រោះឈឺរឺមានជំងឺផ្សេងៗមកបៀតបៀន
- មរណទុក្ខ គឺទុក្ខព្រោះស្លាប់ ព្រោះមានការចុកចាប់រឺពិបាកខ្លាំងនៅពេលស្លាប់
- សោកបរិទេវទុក្ខ រឺ ទោមនស្សបាឃាសាទុក្ខ គឺទុក្ខព្រោះតែការយំសោក ខ្សឹមខ្សួល តូចចិត្ត រឺចង្អៀតចង្អល់ចិត្តដោយការមិនសំរេចបំណងណាមួយ ព្រាត់ប្រាស់និរាសបងប្អួន រឺឪពុកម្តាយ.... ។
ខ. សមុទឃអរិយសច្ចៈ គឺទុក្ខជាសេក្តីពិតដែលកើតឡើងមកពីហេតុរឺ ឬសគល់ពិតប្រាកដ ។ រីឯហេតុដែលនាំអោយមានទុក្ខមាន២ធំគឺ៖
សណ្ហា និង អវិជ្ជាគឺសំដៅលើ៖
· អវិជ្ជា ជាហេតុមកពីការមិនដឹង រឺមិនយល់ពីប្រភពនៃទុក្ខ
· តណ្ហា ជាចំនង់ចង់បានអ្វីៗគ្រប់យ៉ាងមាន៖
កាមតណ្ហា គឺចំនង់ក្នុងកាម ៥យ៉ាងមានរូប សំលេង...
ភវតណ្ហា គឹចំនុចក្នុងភាព ដោយចង់កើតជាទេពព្រហ្មមានរូបដើម ។
វិភវតណ្ហា គឹចំនង់ចង់ទៅកើតក្នុងអរូបភាព ដោយយល់ថាជាកន្លែងបរមសុខ ។
គ. នរោធអរិយសច្ចៈ គឺជាសភាពពិតនៃការលំបាកទុក្ខដោយបំបាត់ អវិជ្ជាដែលជាប្រភពដើមនៃទុក្ខ ហើយគន្លងនៃការរំលត់ទុក្ខគឺ និព្វាន
ឃ. មគ្គសច្ចៈអរិយសច្ចៈរឺធដ្ឋង្គិកមគ្គ គឺផ្លូវ រឹមធ្យយោបាយនាំអោយផុតតទុក្ខជាសេចក្តីពិត ។ ដើម្បីរមលត់ទុក្ខ ហើយបាននាំទៅដល់និព្វាន ព្រះពុទ្ធទ្រង់បានសំដែងបញ្ចាក់ថា មនុស្សួទាំងអស់ត្រូវប្រកាន់យយកផ្លូវកណ្តាលគឺ មជ្ឈិមាបដិទា ហើយប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននូវមគ្គៈ៨យ៉ាងដូចជា៖
+ សម្មាទិដ្ឋិ គឺជាការយល់ឃើញត្រូវយល់ឃើញពិតនូវសភាវធម៌ទាំងពួង រឺឃើញតាមអរិយសច្ចៈទាំង៤ ហើយពេញចិត្ត និងយល់ព្រមប្រតិបត្តិតាមផ្លូវត្រូវដើម្បីបំបាត់អវិជ្ជា និងតណ្ហាជាដើម ។
+ សម្មាសង្កប្ប គឺជាការត្រិះរិះត្រូវក្នុងការ មិនព្យាបាទ មិនបៀតបៀនចំពោះមនុស្សសត្វ ។ ការត្រិះរិះបានត្រឹមត្រូវ គឺជាផលដែលនាំអោយយើងជួបប្រទះនិងសេចក្តីសុខ ។
+ សាមា្មវាចា គឺជាវាចាត្រឹមត្រូវ ដែលធ្វើអោយយើងអាចវៀចាកចីទុច្ចរិត៤យ៉ាងគឹ ៖
- មុសាវាទ ( ពាក្យមិនពិត )
- បិសុនាវាទ ( ពាក្យស៊កសៀតញុះញង់ បំបែកបំបាក់ )
- ជរវាទ ( ពាក្យជេរប្រទេច ត្មិះដៀលដៀមដាម )
- សម្ជប្បលាវាទ ( ពាក្យផ្តេសផ្តាស ឡេះឡោះកំប្លែង លេងសើចឥតប្រយោជន៍ជាដើម )
- សម្មាកម្មន្ត គឹការប្រកបការងារត្រូវប្រប្រព្រឹត្តតែអំពើល្អ សុចរិត វៀចាកកាទុច្ចរិត ៣ យ៉ាងគឺ៖ បាណា ( កាមិនសំលាប់សត្វ មានជីវីត ), អទិន្នា ( ការមិនលួចទ្រព្យអ្នកដទៃ ) , កាមេ ( ការមិនប្រព្រឹត្តលួចប្រពន្ធកូន របស់គេខុសនឹងច្បាប់ ) ។
+ សម្មាអាជិវៈ គឹការប្រកបរបរចិញ្ចឹមជីវីតត្រូវដោយវៀចាកការមិនប្រព្រឹត្តក្នុងការចិញ្ចឹមជីវីតដោយខុសគន្លងធម៌និងច្បាប់សង្គមដូចជាការលួចប្លន់ទ្រព្យសម្បត្តិ អ្នកដទៃ ធ្វើទំនួញទុច្ចរិតជាដើម ។
+ សម្មាវាយាម គឺជាការព្យាយាមត្រូវដោយព្យាយាមខាងផ្លូវចិត្តគំនិត ចៀសវាងការប្រព្រឹត្តអំពើអកុសលរឺសៅហ្មងកើតឡើងក្នុងសន្តានចិត្តនិងព្យាយាមខាងផ្លូវកាយប្រព្រឹត្តតែអំពើល្អមិនប្រព្រឹត្តគ្រឿងញៀនរឺ មិនអោយឆ្លងជំងឺកាមរោគ និងអេដស៍ជាដើម ។
+ សម្មាសតិ គឺជារលឹកឃើញត្រូវដោយរលឹកនឹកឃើញនិងដឹងខ្លួនជានិច្ច
+ សម្មាសមាធិ គឺជាការតាំងចិត្តត្រូវដោយធ្វើសមាធិដើម្បីចំរើនភាវនាក្នុងការតំកល់ចិត្តអោយនឹងនរមិនអោយអារម្មណ៍រវើយរវាយអណ្តែតអណ្តូងជាដើម ។
សរុបសេចក្តីមក ផ្លូវរឺមធ្យោបាយទាំង៨ខាងលើនេះអាចបង្រួមមកបាននដល់ សីល ( សម្មាវាចា សម្មាកម្មមន្ត សម្មាអាជីវៈ ) សមាធិ ( សម្មាបាយាម សម្មាសតិ និងសម្មាសមាធិ ) និងបញ្ញា ( សម្មាទិដ្ឋិសម្មាសង្កប្ប ) ។